1 Namo tassa bhagavato arahato sammāsambuddhassa
សូមនមស្ការថ្វាយបង្គំ ចំពោះព្រះមានព្រះភាគ អរហន្តសម្មាសម្ពុទ្ធ ព្រះអង្គនោះ។
Lakkhaṇāto
ដោយលក្ខណៈ
Buddhathomanāgāthā
ពុទ្ធថោមានាគាថា
1.
១.
Bhavābhavesu [Pg.19] nekesu,Pūresi tiṃsapāramī;
Cariyāyoca sambuddho,Pariccāgejahaṃsadā.
ព្រះសម្មាសម្ពុទ្ធ ទ្រង់បានបំពេញបារមី ៣០ ប្រការ ក្នុងភពតូចភពធំទាំងឡាយជាច្រើន ទ្រង់លះបង់ជានិច្ចនូវបរិច្ចាគទាំងឡាយ និងចរិយាទាំងឡាយ។
2.
២.
Vessantarattabhāvamhi[Pg.20],Ṭhitomaddiṃ pisoadā;
Nijaṃkaṇhājinaṃjāliṃ,Viyaṃvaṅkatapabbate.
ក្នុងអត្តភាពជាព្រះវេស្សន្តរ ព្រះអង្គគង់នៅលើភ្នំវង្កត បានប្រទានសូម្បីតែព្រះនាងមទ្រី និងព្រះរាជបុត្រផ្ទាល់ខ្លួន គឺព្រះនាងកណ្ហាជិនា និងព្រះជាលី។
3.
៣.
Tatocavitvātusite,Pureuppajjipuññavā;
Rūpādidasaṭhānehi[Pg.21],Aññedeveatikkami.
លុះច្យុតពីអត្តភាពនោះហើយ ព្រះអង្គមានបុណ្យ បានទៅកើតក្នុងបុរីតុសិត ញ៉ាំងទេវតាដទៃទៀតឲ្យកន្លងហួស ដោយឋានៈទាំង ១០ មានរូបជាដើម។
4.
៤.
Cakkavāḷasahassehi,Dasahāgammasabbaso;
Yācitodevabrahmūhi,Buddhabhāvamanonato.
ព្រះអង្គដែលពួកទេវតា និងព្រហ្មទាំងឡាយ មកពីម៉ឺនលោកធាតុ បានអារាធនាដោយគ្រប់ប្រការ ក៏ទ្រង់បង្អោនទៅរកពុទ្ធភាព។
5.
៥.
Vilokanānisopañca[Pg.22],Viloketvāsirindharo;
Tatocavitvāmāyāya,Uppajjisākiyekule.
ព្រះអង្គទ្រង់នូវសិរី បានពិចារណានូវមហាវីលោកនៈទាំង ៥ យ៉ាង លុះច្យុតពីឋានសួគ៌នោះហើយ ក៏បានទៅចាប់បដិសន្ធិក្នុងត្រកូលសាក្យៈ នៃព្រះនាងមាយា។
6.
៦.
Visākhapuṇṇameseṭṭhe[Pg.23],Vijāyilumbinīvane;
Sīhanādaṃpanādento,Sattapādaṃgatotadā.
ក្នុងថ្ងៃពេញបូណ៌មីខែវិសាខាដ៏ប្រសើរ ព្រះនាងទ្រង់ប្រសូតក្នុងព្រៃលុម្ពិនី ក្នុងកាលនោះ ព្រះអង្គទ្រង់យាងទៅបាន ៧ ជំហាន ទាំងបន្លឺនូវសីហនាទ។
8.
៨.
Virociṃsutadākāse[Pg.24],Tārocandadivākarā;
Ratanānicabhūmaṭṭhā,Nānāpupphācapupphare.
ក្នុងកាលនោះ ផ្កាយ ព្រះចន្ទ និងព្រះអាទិត្យ តែងរុងរឿងក្នុងអាកាស ឯរតនៈទាំងឡាយដែលស្ថិតនៅលើផែនដី និងផ្កាឈើផ្សេងៗ ក៏រីកស្គុះស្គាយ។
8.
៨.
Sītāyanti avīcaggī[Pg.25],Khuppipāsācasohitā;
Lokantaremahāpabhā,Andhāpassantitāvade.
ភ្លើងក្នុងអវិចីនរកក៏ត្រជាក់ចុះ ពួកសត្វដែលឃ្លាននិងស្រេកក៏បានឆ្អែតស្កប់ស្កល់ ពន្លឺដ៏ធំធេងក៏កើតមានក្នុងលោកន្តរនរក ពួកមនុស្សខ្វាក់ក៏មើលឃើញក្នុងខណៈនោះ។
9.
៩.
Aghaṭṭitāvāditāni[Pg.26],Tūriyānicaambare;
Madhurenapanādiṃsu,Yasaṃsarenatāvade.
តូរ្យតន្ត្រីទាំងឡាយដែលគ្មានអ្នកដំដេញ ក៏លាន់ឮឡើងក្នុងអាកាស តែងបន្លឺឡើងដោយសំឡេងដ៏ពិរោះ និងសំឡេងដ៏ល្បីល្បាញក្នុងខណៈនោះ។
10.
១០.
Thutigītānigāyantā,Devācakamalāsanā;
Sammodentāvaaṭṭhaṃsu[Pg.27],Buddhaṅkurassasantike.
ពួកទេវតា និងព្រះព្រហ្មទាំងឡាយ តែងច្រៀងនូវបទសរសើរ រីករាយជាមួយគ្នា ឈរនៅជិតព្រះពុទ្ធពន្លក។
11.
១១.
Kumārocārudhātīhi,Tositārājamandire;
Vuddhosisusukhaṃkhemaṃ,Sakyakaññānamantare.
ព្រះកុមារដែលពួកមេដោះដ៏ស្រស់ស្អាត ញ៉ាំងឲ្យត្រេកអរក្នុងរាជមន្ទីរ បានចម្រើនធំធាត់ឡើង ប្រកបដោយសេចក្តីសុខ និងសេចក្តីក្សេមយ៉ាងក្រៃលែង ក្នុងចំណោមពួកនាងកញ្ញាសាក្យៈ។
12.
១២.
Soḷasavassikosakya[Pg.28],Nandanopitarāsatā;
Rājatteabhisittosi,Modesituvanattaye.
ព្រះអង្គជាទីត្រេកអរនៃពួកសាក្យៈ មានព្រះជន្ម ១៦ វស្សា ត្រូវបានព្រះវររាជបិតាអភិសេកក្នុងរាជសម្បត្តិ ទ្រង់រីករាយក្នុងប្រាសាទទាំងបី។
13.
១៣.
Nandanānaṃsovaṇṇa[Pg.29],Vaṇṇasobhaṃyasodharaṃ;
Sokāresimahesittaṃ,Lokanettarasāyanaṃ.
ព្រះអង្គបានធ្វើនូវព្រះនាងយសោធរា ដែលមានសម្បុរល្អដូចជាមាស ជាទីរីករាយនៃចិត្ត ជាឱសថទិព្វនៃភ្នែករបស់សត្វលោក ឲ្យជាអគ្គមហេសី។
14.
១៤.
Ekūnatiṃsamevasse,Visākhapuṇṇamevare;
Sahasenāyauyyāsi,Yānenuyyānamaṇḍalaṃ.
ក្នុងព្រះជន្ម ២៩ វស្សា ក្នុងថ្ងៃពេញបូណ៌មីខែវិសាខាដ៏ប្រសើរ ព្រះអង្គទ្រង់យាងទៅកាន់ឧទ្យាន ដោយព្រះទីនាំង ព្រមដោយសេនាដ៏ច្រើន។
15.
១៥.
Nimittecaturodisvā[Pg.30],Puttassacavijāyanaṃ;
Sutvāubbiggacittena,Naramitthapuretahiṃ.
ទ្រង់ទតឃើញនូវនិមិត្តទាំង ៤ និងទ្រង់ព្រះសណ្ដាប់នូវការប្រសូតនៃព្រះរាជបុត្រ មានព្រះទ័យតក់ស្លុត មិនត្រេកអរក្នុងបុរីនោះឡើយ។
16.
១៦.
Paccāgammapuraṃtamhā[Pg.31],Pattopāsādamaṇḍalaṃ;
Nippajjidevarājāva,Sayanesomahārahe.
ព្រះអង្គយាងត្រឡប់ពីឧទ្យាននោះមកកាន់បុរី ដល់នូវប្រាសាទដ៏ប្រសើរ ក៏ទ្រង់ផ្ទំលើព្រះយុព្វសយនៈដ៏មានតម្លៃ ដូចជាស្តេចទេវតា។
17.
១៧.
Sundarītaṃpurakkhitvā[Pg.32],Naccagītenatosayuṃ;
Evaṃpisonaramitvā,Āhunikkhamamānaso.
ពួកស្រីស្នំដ៏ស្រស់ស្អាតចោមរោមព្រះអង្គ ញ៉ាំងព្រះអង្គឲ្យត្រេកអរដោយការរាំច្រៀង សូម្បីយ៉ាងនោះ ក៏ព្រះអង្គមិនត្រេកអរឡើយ ទ្រង់មានព្រះទ័យបង្អោនទៅក្នុងការយាងចេញទៅសាងព្រះផ្នួស។
18.
១៨.
Pathamaṃrāhulaṃputtaṃ,Passitvānikkhamāmahaṃ;
Iticintiyamāneso,Agājāyānivesanaṃ;
ព្រះអង្គទ្រង់ព្រះចិន្តាថា 'អាត្មាអញនឹងមើលរាហុលជាកូនមុនសិន សឹមចេញទៅ' កាលគិតយ៉ាងនេះហើយ ក៏យាងទៅកាន់ដំណាក់របស់ព្រះនាងយសោធរា។
19.
១៩.
Thapetvāpādadummāre[Pg.33],Gīvamantopavesayaṃ;
Olokayaṃsapassittha,Nippannaṃtaṃsamātaraṃ.
ទ្រង់ដាក់ព្រះបាទលើធរណីទ្វារ បង្អោនព្រះសិរសាទៅខាងក្នុង ទ្រង់ទតមើលទៅ ក៏បានឃើញព្រះរាជបុត្រកំពុងផ្ទំជាមួយព្រះមាតា។
20.
២០.
Gaṇheyyaṃtaṃapanetvā[Pg.34],Bāhuṃcedeviyāahaṃ;
Nadadenikkhamokāsaṃ,Pabujjhitvāyasodharā.
បើអាត្មាអញនឹងលើកយកព្រះរាជបុត្រ ដោយទាញព្រះពាហុរបស់ព្រះនាងចេញ ព្រះនាងយសោធរាភ្ញាក់ឡើង មុខជាមិនថ្វាយឱកាសក្នុងការចេញទៅឡើយ។
21.
២១.
Buddhapattovapasseyyaṃ,Rāhulaṃiticintiya;
Kaṇḍakaṃāruhitvāna,Tamhāchannenanikkhami.
ទ្រង់ព្រះចិន្តាថា 'លុះអាត្មាអញបានសម្រេចជាព្រះពុទ្ធហើយ សឹមមកមើលរាហុលវិញ' ទើបទ្រង់ឡើងគង់លើសេះកណ្ឋកៈ យាងចេញទៅពីបុរីនោះ ជាមួយឆន្នអាមាត្យ។
22.
២២.
Dvārāsayāvivariṃsu[Pg.35],Devatādvāramaṇḍalaṃ;
Ratanukkāsahassāni,Jālayiṃsumarūtahiṃ.
ទ្វារទាំងឡាយក៏បើកឡើងដោយខ្លួនឯង ពួកទេវតាបានបើកនូវទ្វារក្រុង ពួកទេវតាក្នុងទីនោះបានបំភ្លឺនូវចន្លុះរតនៈរាប់ពាន់។
23.
២៣.
Mānikkhamassusiddhattha,Itotvaṃsattamedine;
Bhavissasecakkavattī[Pg.36],Itinīvāripāpimā.
មារចិត្តបាបបានហាមឃាត់ថា 'ម្នាលសិទ្ធត្ថៈ អ្នកកុំចេញទៅឡើយ ក្នុងថ្ងៃទី ៧ ពីថ្ងៃនេះទៅ អ្នកនឹងបានជាស្តេចចក្រពត្តិ'។
24.
២៤.
Tagghajānāmitaṃmāra,Idhamātiṭṭhapakkama;
Itimāraṃ palāpetvā,Vissaṭṭhosoabhikkami.
ព្រះអង្គទ្រង់តបថា 'ម្នាលមារ អាត្មាអញដឹងច្បាស់នូវហេតុនោះហើយ អ្នកកុំឈរក្នុងទីនេះឡើយ ចូរថយចេញទៅ' ទ្រង់ញ៉ាំងមារឲ្យរត់ទៅយ៉ាងនេះហើយ ក៏យាងទៅមុខដោយឥតមានអាឡោះអាល័យឡើយ។
25.
២៥.
Patvānomanadītīraṃ[Pg.37],Punāgamesituragaṃ;
Channañcanagaraṃ bimbā;
Devilāpaṭivedituṃ.
លុះយាងទៅដល់ឆ្នេរស្ទឹងអនោមាហើយ ទ្រង់ក៏បញ្ជូនសេះ និងឆន្នអាមាត្យឲ្យត្រឡប់ទៅកាន់បុរីវិញ ដើម្បីទូលដំណឹងដល់ព្រះនាងពិម្ពាទេវី។
26.
២៦.
Bandhitaṃyasodharāya,Moḷiṃsugandhavāsitaṃ;
Chetvākhaggenatiṇhena,Ukkhipitthatamambare.
ទ្រង់កាត់ព្រះកេសាដែលព្រះនាងយសោធរាចងក្រង និងអប់ដោយគ្រឿងក្រអូប ដោយព្រះខ័នដ៏មុត ហើយទ្រង់បោះឡើងទៅលើអាកាស។
27.
២៧.
Aṭṭhaseṭṭhaparikkhāre[Pg.38],Dhāretvābrahmunābhate;
Hitvārājārahaṃdussaṃ,Samaṇatthamupāgami.
ទ្រង់ទទួលយកនូវបរិក្ខារដ៏ប្រសើរទាំង ៨ ដែលព្រះព្រហ្មនាំមកថ្វាយ ទ្រង់លះបង់នូវគ្រឿងទ្រង់ដ៏សមគួរដល់ព្រះរាជា ហើយទ្រង់ចូលទៅកាន់ភេទជាសមណៈ។
28.
២៨.
Karontodukkaraṃkammaṃ[Pg.39],Chabbassāniparakkamo;
Oḷārikannapānehi;
Dehaṃyāpesiṭhītiyā.
ទ្រង់ធ្វើនូវទុក្ករកិរិយា អស់រយៈពេល ៦ ឆ្នាំ ដោយសេចក្តីព្យាយាម ហើយទ្រង់ញ៉ាំងព្រះកាយឲ្យប្រព្រឹត្តទៅបាន ដោយព្រះស្ងោយដ៏គ្រោតគ្រាត ដើម្បីការតាំងនៅនៃព្រះជន្ម។
29.
២៩.
Visākhapuṇṇamehema,Pātiṃpāyasapūritaṃ;
Sujātāyābhataṃgayha,Nerañcaramupāgami.
ក្នុងថ្ងៃពេញបូណ៌មីខែវិសាខា ទ្រង់ទទួលយកនូវភាជន៍មាសដែលពេញដោយមធុបាយាស ដែលនាងសុជាតានាំមកថ្វាយ ហើយទ្រង់យាងទៅកាន់ស្ទឹងនេរញ្ជរា។
30.
៣០.
Nerañcarāyatīramhi[Pg.40],Sutvāpāyāsamuttamaṃ;
Paṭiyatthavaramaggena,Bodhimaṇḍamupāgami.
លុះទ្រង់សោយនូវមធុបាយាសដ៏ឧត្តមនៅឆ្នេរស្ទឹងនេរញ្ជរាហើយ ទ្រង់យាងទៅកាន់ពោធិមណ្ឌល តាមផ្លូវដ៏ប្រសើរដែលបានរៀបចំទុក។
31.
៣១.
Jayāsanepallaṅkamhi[Pg.41],Ṭhitodhiṭṭhesidhītimā;
Navīriyaṃjahissāmi,Apattoitibuddhataṃ.
ព្រះអង្គមានព្រះទ័យអង់អាច គង់លើបល្ល័ង្កជាជ័យអាសន្ន ទ្រង់អធិដ្ឋានថា 'បើមិនទាន់បានសម្រេចជាព្រះពុទ្ធទេ អាត្មាអញនឹងមិនលះបង់សេចក្តីព្យាយាមឡើយ'។
32.
៣២.
Devindodhamayaṃsaṅkhaṃ[Pg.42],Setacchattaṃpitāmaho;
Dhārayaṃvādentovīṇaṃ,Pañcasīkhoṭhitotahiṃ.
ស្តេចទេវតា (ព្រះឥន្ទ្រ) ទ្រង់ផ្លុំនូវស័ង្ខឈ្មោះវិជយុត្តរៈ ព្រះមហាព្រហ្មទ្រង់កាន់នូវស្វេតច្ឆត្រ ឯបញ្ចសិខទេវបុត្រឈរដេញពិណក្នុងទីនោះ។
33.
៣៣.
Thutigītānigāyantī,Aṭṭhāsuṃdevasundarī;
Gahetvāhemamañjūsā,Surapupphehipūritā.
ពួកទេវធីតាដ៏ស្រស់ស្អាត តែងច្រៀងនូវបទសរសើរ ទាំងកាន់នូវកញ្ជើមាសដែលពេញដោយផ្កាឈើទិព្វ។
34.
៣៤.
Anatthamentesūriye[Pg.43],Mārasenaṃpalāpayī;
Aruṇuggamanekāle,Pattosibuddhataṃvaraṃ.
កាលព្រះអាទិត្យមិនទាន់អស្តង្គត ព្រះអង្គទ្រង់ញ៉ាំងសេនាមារឲ្យបរាជ័យរត់ទៅ ក្នុងខណៈព្រះអរុណរះឡើង ទ្រង់ក៏បានសម្រេចនូវព្រះពុទ្ធភូមិដ៏ប្រសើរ។
35.
៣៥.
Paṭṭhānaṃsammasantassa,Nāthassadehatosubhā;
Chabbaṇṇabhānicchadhanti[Pg.44],Vidhāvanti tahiṃ tahiṃ.
កាលព្រះលោកនាថទ្រង់ពិចារណានូវមហាបដ្ឋាន ព្រះរស្មីទាំង ៦ ពណ៌ដ៏ល្អឆើតឆាយ ក៏ផ្សាយចេញពីព្រះវរកាយ ហោះហើរទៅក្នុងទិសទាំងឡាយនោះៗ។
36.
៣៦.
Nīlānīlāpitāpītā,Rattārattācanicchare;
Setāsetācamañciṭṭhā,Tamhātamhāpabhassarā.
ព្រះរស្មីពណ៌ខៀវស្រងាត់ ពណ៌លឿងទុំ ពណ៌ក្រហមឆ្អៅ ពណ៌សក្បុស ពណ៌ហង្សបាទ និងពណ៌ពន្លឺផ្លេកៗ តែងផ្សាយចេញពីព្រះវរកាយនោះៗ។
37.
៣៧.
Buddhapattopibodheyya[Pg.45],Dhammagambhīrataṃjino;
Nisāmetvānadesetuṃ,Nirussāhamupāgato.
លុះព្រះជិនស្រីបានសម្រេចជាព្រះពុទ្ធហើយ ទ្រង់ទតឃើញនូវធម៌ដ៏ជ្រាលជ្រៅ ទ្រង់ពិចារណាហើយ ក៏មានព្រះទ័យខ្វល់ខ្វាយ មិនចង់សម្តែងធម៌។
38.
៣៨.
Sahampatitadābrahmā[Pg.46],Desanāyābhiyācati;
Tenasopathamaṃseṭṭhaṃ,Dhammacakkamadesayi.
ក្នុងកាលនោះ សហម្បតីព្រហ្មបានមកអារាធនាដើម្បីសម្តែងធម៌ ព្រោះហេតុនោះ ព្រះអង្គទើបសម្តែងនូវព្រះធម្មចក្កប្បវត្តនសូត្រដ៏ប្រសើរជាដំបូង។
39.
៣៩.
Ekavassovasambuddho[Pg.47],Varephagguṇapuṇṇame;
Sakyānaṃnagaraṃgañchī,Sāvakehipurakkhato.
ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ដឹងបាន ១ វស្សា ក្នុងថ្ងៃពេញបូណ៌មីខែផល្គុនដ៏ប្រសើរ ទ្រង់យាងទៅកាន់កបិលពស្តុបុរី នៃពួកសាក្យៈ ហែហមដោយពួកសាវ័ក។
40.
៤០.
Samāgamamhiñātīnaṃ,Vassāpesisusītalaṃ;
Mahāmeghañcadesesi[Pg.48],Vessantarassajātakaṃ.
ក្នុងសមគមនៃព្រះញាតិទាំងឡាយ ព្រះអង្គទ្រង់បង្អុរនូវភ្លៀងបោក្ខរព័ស៌ដ៏ត្រជាក់ និងទ្រង់សម្តែងនូវមហាវេស្សន្តរជាតក។
41.
៤១.
Gantvāsāvakayugena,Yasodharāyamandiraṃ;
Taṃtosetvānadesesi,Candakinnarajātakaṃ.
ព្រះអង្គទ្រង់យាងទៅកាន់ដំណាក់របស់ព្រះនាងយសោធរា ជាមួយព្រះអគ្គសាវ័កទាំងទ្វេ ទ្រង់ញ៉ាំងព្រះនាងឲ្យត្រេកអរ ហើយទ្រង់សម្តែងនូវចន្ទកិន្នរជាតក។
42.
៤២.
Vasitvāsattamevasse[Pg.49],Tāvatiṃse silāsane;
Abhidhammena tosesi,Devabrahmagaṇaṃbahuṃ.
ក្នុងវស្សាទី ៧ ព្រះអង្គគង់លើបណ្ឌុកម្ពលសិលាអាសន្ន ក្នុងឋានតាវតឹង្ស ទ្រង់ញ៉ាំងពួកទេវតានិងព្រហ្មដ៏ច្រើនឲ្យត្រេកអរ ដោយព្រះអភិធម្ម។
43.
៤៣.
Pattharaṃñāṇajālena,Lokaṃlokesisabbadā;
Bodhetuṃbodhiyābhāya;
Bodheyyajanapaṅkajaṃ.
ព្រះអង្គជាទីពឹងនៃលោក តែងទ្រង់ផ្សាយនូវសំណាញ់ព្រះញាណទៅកាន់លោកសត្វគ្រប់កាល ដើម្បីញ៉ាំងពួកវេនេយ្យសត្វប្រៀបដូចជាផ្កាឈូក ឲ្យរីកស្គុះស្គាយដោយពន្លឺនៃពោធិញ្ញាណ។
44.
៤៤.
Bodhaneyyaṃjanaṃdisvā[Pg.50],Cakkavāḷaparaṃparā;
Gantvāpivibodhesi,Buddhaseṭṭhosubodhimā.
ព្រះពុទ្ធដ៏ប្រសើរ ទ្រង់មានការត្រាស់ដឹងដ៏ល្អ លុះទតឃើញនូវវេនេយ្យសត្វហើយ សូម្បីតែយាងទៅកាន់ចក្រវាឡដទៃៗ ក៏ទ្រង់ទៅប្រោសសត្វទាំងនោះឲ្យត្រាស់ដឹងតាម។
45.
៤៥.
Bakādikecabrahmāno,Yakkhecāḷavakādike;
Purindadādikedeve,Sūcilomādirakkhase.
ព្រះអង្គទ្រង់ប្រោសពួកព្រហ្មមានពកព្រហ្មជាដើម ពួកយក្សមានអាឡវកយក្សជាដើម ពួកទេវតាមានព្រះឥន្ទ្រជាដើម និងពួកយក្សមានសូសិលោមយក្សជាដើម។
46.
៤៦.
Jāṇusoṇādikeneke[Pg.51],Brāhmaṇecāvikakkhaḷe;
Cūḷodarādikenāge,Dhanapālādikegaje.
ទ្រង់ប្រោសពួកព្រាហ្មណ៍ដ៏រឹងរូសជាច្រើនមានជាណុស្សោណិព្រាហ្មណ៍ជាដើម ពួកនាគមានចូឡោទរនាគរាជជាដើម និងពួកដំរីមានដំរីធនបាលជាដើម។
47.
៤៧.
Buddhāmayaṃtimaññante,Titthiyenekaladdhike;
Damesidamataṃseṭṭho,Paravādappamaddano.
ព្រះអង្គជាបុគ្គលដ៏ប្រសើរក្នុងការទូន្មានសត្វ ទ្រង់កម្ចាត់បង់នូវវាទៈរបស់បុគ្គលដទៃ បានទូន្មានពួកនិគ្រន្ថ និងពួកអន្យតិរ្ថិយទាំងឡាយជាច្រើន ដែលសំគាល់ខ្លួនថាជាព្រះពុទ្ធ។
48.
៤៨.
Anubyañjanasampanno[Pg.52],Esabāttiṃsalakkhaṇo;
Byāmappabhāparikkhitto,Ketumālāsilaṅkhato.
ព្រះអង្គប្រកបដោយអនុព្យញ្ជនៈ ទ្រង់នូវមហាបុរិសលក្ខណៈ ៣២ ប្រការ ព័ទ្ធជុំវិញដោយព្រះរស្មីមួយព្យាម និងលម្អដោយកេតុម៉ាឡា។
49.
៤៩.
Caturāsītisahassa[Pg.53],Dhammakkhandhesadesayi;
Pañcatāthīsavassāni,Tilokassahitāyave.
ព្រះអង្គទ្រង់សម្តែងនូវព្រះធម្មក្ខន្ធ ៨ ម៉ឺន ៤ ពាន់ អស់រយៈពេល ៤៥ វស្សា ដើម្បីជាប្រយោជន៍ដល់ត្រៃលោកពិតប្រាកដ។
50.
៥០.
Buddhakiccaṃkarontoso,Vahaṃlokahitaṃvaraṃ;
Mocayaṃbandhanāsatte[Pg.54],Kālaṃkhepetisabbadā.
ព្រះអង្គកាលធ្វើនូវពុទ្ធកិច្ច នាំមកនូវប្រយោជន៍ដ៏ប្រសើរដល់សត្វលោក ទ្រង់ដោះលែងពួកសត្វដែលជាប់ក្នុងចំណង តែងញ៉ាំងកាលឲ្យកន្លងទៅគ្រប់ពេល។
51.
៥១.
Yahiṃ āsītikonātho,Nibbutovaramañjake;
Mahāsālavaneramme,Mallānaṃnigametahiṃ.
ព្រះលោកនាថមានព្រះជន្ម ៨០ វស្សា ទ្រង់រលត់ខន្ធចូលកាន់បរិនិព្វានលើគ្រែដ៏ប្រសើរ ក្នុងចន្លោះដើមរាំងទាំងគូ ក្នុងព្រៃសាលវ័នដ៏គួរជាទីត្រេកអរ របស់ពួកមល្លក្សត្រ ក្នុងនគរកុសិនារានោះ។
52.
៥២.
Aggikkhandhovalokasmiṃ[Pg.55],Jāletvānasasāvako;
Nibbāyitthasaṅkhatānaṃ,Pakāsentoaniccataṃti.
ព្រះអង្គប្រៀបដូចជាគំនរភ្លើងដ៏ធំក្នុងលោក លុះញ៉ាំងពន្លឺឲ្យភ្លឺស្វាងជាមួយពួកសាវ័កហើយ ក៏រលត់ចូលកាន់បរិនិព្វាន ទាំងសម្តែងនូវភាពមិនទៀងនៃសង្ខារទាំងឡាយ។
‘‘Namotebhagavānātha[Pg.56],Namotejayataṃjaya;
Namotesirisampanna,Namotelokanandana.’’
«សូមក្រាបថ្វាយបង្គំព្រះមានព្រះភាគជាទីពឹង សូមក្រាបថ្វាយបង្គំព្រះអង្គជាអ្នកឈ្នះលើអ្នកឈ្នះទាំងឡាយ សូមក្រាបថ្វាយបង្គំព្រះអង្គដ៏ប្រកបដោយសិរី សូមក្រាបថ្វាយបង្គំព្រះអង្គជាទីរីករាយនៃសត្វលោក។»
Buddhavandanā
ពុទ្ធវន្ទនា
1.
១.
Devalokā cavitvāna[Pg.65],Mahāmāyāya kucchiyaṃ;
Uppajji guruvāramhi,Vandetaṃ sakyapuṅgavaṃ.
ព្រះអង្គច្យុតពីទេវលោក មកចាប់បដិសន្ធិក្នុងព្រះគភ៌នៃព្រះនាងមហាមាយា ក្នុងថ្ងៃព្រហស្បតិ៍ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះសាក្យមុនីដ៏ប្រសើរនោះ។
2.
២.
Dasamā saccaye neso[Pg.66],Vijāyi mātukucchito;
Sukkavāre lumbiniyaṃ,Vande taṃ lokapūjitaṃ.
លុះកន្លងដប់ខែហើយ ព្រះអង្គប្រសូតចាកព្រះគភ៌មាតា ក្នុងថ្ងៃសុក្រ នាព្រៃលុម្ពិនី ខ្ញុំសូមក្រាបថ្វាយបង្គំព្រះអង្គជាទីបូជានៃសត្វលោកនោះ។
3.
៣.
Cakkavattisiriṃ hitvā,Mahāsinikkhamaṃ sudhī;
Nikkhamī candavāramhi,Name taṃ munikuñjaraṃ.
ព្រះអង្គមានព្រះប្រាជ្ញាល្អ លះបង់នូវសិរីរាជសម្បត្តិជាស្តេចចក្រពត្តិ ហើយទ្រង់យាងចេញទៅសាងព្រះផ្នួសដ៏ធំធេង ក្នុងថ្ងៃចន្ទ ខ្ញុំសូមក្រាបថ្វាយបង្គំព្រះមុនីដ៏ប្រសើរនោះ។
4.
៤.
Assatthabodhimūlamhi[Pg.67],Pallaṅke aparājite;
Patto sabbaññutaṃ nātho,Name taṃ budhavāsare.
ព្រះលោកនាថ ទ្រង់បានសម្រេចនូវព្រះសព្វញ្ញុតញ្ញាណ លើអបរាជិតបល្ល័ង្ក ទៀបគល់ព្រះស្រីមហាពោធិ៍អស្សត្ថៈ ខ្ញុំព្រះករុណាសូមថ្វាយបង្គំព្រះអង្គក្នុងថ្ងៃពុធនោះ។
5.
៥.
Pañcavaggiyamukhānaṃ[Pg.68],Devānaṃ migadāvane;
Sorivāre dhammacakkaṃ,Vattesi taṃ jinaṃ name.
ព្រះជិនស្រី ទ្រង់បានញ៉ាំងព្រះធម្មចក្រឲ្យប្រព្រឹត្តទៅ ដល់ពួកភិក្ខុបញ្ចវគ្គីយ៍ជាប្រធាន និងពពួកទេវតាទាំងឡាយ ក្នុងព្រៃមិគទាយវ័ន ក្នុងថ្ងៃសៅរ៍ ខ្ញុំព្រះករុណាសូមថ្វាយបង្គំព្រះជិនស្រីអង្គនោះ។
6.
៦.
Sabbasaṅkhatadhammānaṃ,Pakāsiyaaniccataṃ;
Nibbutaṃaṅgavāramhi,Namādhiamatandadaṃ.
ព្រះអង្គទ្រង់បានប្រកាសនូវភាពមិនទៀងនៃសង្ខតធម៌ទាំងពួង ហើយទ្រង់រលត់ខន្ធបរិនិព្វានក្នុងថ្ងៃអង្គារ ខ្ញុំព្រះករុណាសូមថ្វាយបង្គំព្រះអង្គអ្នកប្រទាននូវអមតធម៌នោះ។
7.
៧.
Sūriyavāre soṇṇāya[Pg.69],Doṇiyā jinaviggaho;
Agginujjalito tassa,Name dhātusarīrakaṃ.
ព្រះសរីរៈនៃព្រះជិនស្រី ត្រូវបានថ្វាយព្រះភ្លើងក្នុងកោដ្ឋមាស ក្នុងថ្ងៃអាទិត្យ ខ្ញុំព្រះករុណាសូមថ្វាយបង្គំព្រះសារីរិកធាតុរបស់ព្រះអង្គនោះ។
Uṇṇālomikanātha vandanā
កិច្ចថ្វាយបង្គំព្រះអុណ្ណាលោមនៃព្រះលោកនាថ
Uṇṇālodhikanāthassa[Pg.71],Uṇṇāya bhamukantare;
Vajirāviya sobhanti,Nikkhanti yo supaṇḍarā.
ព្រះអុណ្ណាលោមក្នុងចន្លោះព្រះភូមា នៃព្រះលោកនាថអ្នកមានព្រះអុណ្ណាលោម ដែលលេចចេញមកមានពណ៌សស្អាត រមែងរុងរឿងដូចជាពេជ្រ។
Vajiragghanakāyassa[Pg.72],Nāthassa dehato subhā;
Vajireyyā niccharanti;
Vijjūva gagaṇantare.
ពន្លឺដ៏ល្អផូរផង់ផ្សាយចេញពីព្រះវរកាយ នៃព្រះលោកនាថមានព្រះវរកាយដ៏រឹងមាំដូចពេជ្រ រមែងផ្សាយចេញទៅដូចជាពេជ្រ ហាក់ដូចជាផ្លេកបន្ទោរក្នុងអាកាស។
Rinindamandahāsena,Dāṭhāya niccharā pabhā;
Vipphūrisā disāsabbā,Vajirāyanti paṇḍarā.
ដោយការញញឹមស្រទន់នៃព្រះជិនេន្ទ្រ ពន្លឺដែលផ្សាយចេញពីព្រះទាឋាធាតុ ផ្សព្វផ្សាយទៅកាន់ទិសទាំងពួង រមែងភ្លឺចិញ្ចាចមានពណ៌សដូចជាពេជ្រ។